(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលនិស្សិតអាហារូបករណ៍ចំនួនជាង១,៣០០កន្លែង ដែលមកពីប្រភពអាហាររូបករណ៍ផ្សេងៗគ្នាដូចជាអាហារូបករណ៍របស់រាជរដ្ឋាភិបាលដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា អាហារូបករណ៍របស់ក្រសួង ស្ថាប័នមួយចំនួនរបស់រាជរដ្ឋាភិបាល អាហារូបករណ៍របស់ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល។
លោកបណ្ឌិត ជេត ជាលី បានគូសបញ្ជាក់ថាចំពោះអាហារូបករណ៍ចាត់ចែងដោយក្រសួងអប់រំ យុវជន និងកីឡា សិស្សត្រូវធ្វើការទាក់ទងជាមួយសាលារៀនរបស់ខ្លួន និងនាយកដ្ឋានឧត្តមសិក្សាខណៈកំពុងសិក្សានៅវិទ្យាល័យមុនពេលប្រលងបញ្ចប់។ ចំពោះនិស្សិតដែលបានប្រលងជាប់ចូលសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយ ក៏អាចមានឱកាសទទួលបានអាហារូបករណ៍ផ្សេងទៀតដែរ។
បើតាមលោកបណ្ឌិត, កន្លងមកក្រុមហ៊ុននិងអង្គភាពបរទេសមួយចំនួន ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកំពុងសិក្សាដូចជា AEON 1% Club, Education First, Marubeni Cambodia, Mitsubishi Corperation, Mitsubishi UFJ Foundation, Prince Foundation, Scranton, Shinnyo-en, Japanese, Smart Edu Program, Shinhan Bank, Woori Bank, Lotte Scholarship Foundation , KOICA ជាដើម៕
សូមទស្សានាកិច្ចសម្ភាសរវាងកញ្ញា រួម ឆាដា និងលោកបណ្ឌិត ជេត ជាលី ដូចតទៅ៖