(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនរបស់កម្ពុជា ជួបប្រជុំជាមួយប្រតិភូមកពីតាមបណ្តាអង្គការផ្នែកអភិវឌ្ឍន៍នានារបស់អង្គការសហប្រជាជាតិ មានដូចជា៖ UNDP, UNFPA, UNOPS, UNICEF, UNWOMAN,WPP។
អង្គការផ្នែកអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ មានបេសកកម្មជាពិសេសក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់កិច្ចការអភិវឌ្ឍនៅកម្ពុជា។ ជំនួបរវាងរាជរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ តែងបានធ្វើឡើងជារៀងរាល់ឆ្នាំ។
ជំនួបនេះធ្វើឡើង ដើម្បីទទួលបាននូវយន្តការថ្មីៗធ្វើឱ្យការងារផ្នែកអភិវឌ្ឍន៍នៅកម្ពុជាកាន់តែល្អប្រសើរ៕