(សិង្ហបុរី)៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញថ្លែងសន្ទរកថាបើក ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន (ALMM) លើកទី២៨។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន រួមជាមួយលោកបណ្ឌិត Tan See Leng រដ្ឋមន្ត្រីហត្ថពលកម្មសិង្ហបុរី ក៏បានធ្វើការបិទប្រអប់ពេលវេលា (Time Capsule) ខួប៥០ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន ជានិមិត្តរូប។ ប្រអប់ពេលវេលានេះ នឹងត្រូវបញ្ជូន និងដាក់តាំងនៅលេខាធិការដ្ឋាអាស៊ាន ដោយមានការសម្របសម្រួលពីប្រទេសសិង្ហបុរី ហើយនឹងត្រូវបើកនៅក្នុងខួបទី៧៥ឆ្នាំ នៃកិច្ចប្រជុំ ALMM។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត កៅ គឹមហួន បានបន្តជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Tan See Leng រដ្ឋមន្ត្រីហត្ថពលកម្មនៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន (ALMM) លើកទី២៨។
នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរប្រទេសសិង្ហបុរី និងបានបញ្ជាក់ឡើងវិញចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើជាប្រធាន ALMM ក្នុងឆ្នាំ២០២៤-២០២៦ របស់សិង្ហបុរី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីអាទិភាពនានារបស់ប្រធាន រួមទាំង ការធ្វើផែនការការងាររបស់រដ្ឋមន្ត្រីការងារអាស៊ានក្រោយឆ្នាំ២០២៥ ព្រមទាំងយុទ្ធសាស្ត្រដើម្បីពង្រឹងតួនាទីរបស់ ALMM ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
នៅព្រឹកថ្ងៃដដែល អគ្គលេខាធិការអាស៊ាន អញ្ជើញថ្លែងសន្ទរកថាបើក ក្នុងពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន (ALMM) លើកទី២៨។
នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន រួមជាមួយលោកបណ្ឌិត Tan See Leng រដ្ឋមន្ត្រីហត្ថពលកម្មសិង្ហបុរី ក៏បានធ្វើការបិទប្រអប់ពេលវេលា (Time Capsule) ខួប ៥០ ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន ជានិមិត្តរូប។ ប្រអប់ពេលវេលានេះ នឹងត្រូវបញ្ជូន និងដាក់តាំងនៅលេខាធិការដ្ឋាអាស៊ាន ដោយមានការសម្របសម្រួលពីប្រទេសសិង្ហបុរី ហើយនឹងត្រូវបើកនៅក្នុងខួបទី ៧៥ឆ្នាំ នៃកិច្ចប្រជុំ ALMM។
បន្ថែមពីនេះលោ្បណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន (ALMM) លើកទី២៨។ ប្រព្រឹត្តទៅនៅក្រោមប្រធានបទ «ពង្រឹងភាពធន់ និងជំរុញនវានុវត្តន៍» កិច្ចប្រជុំបានផ្លាស់ប្តូរមតិ ពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃផែនការការងាររបស់រដ្ឋមន្ត្រីការងារអាស៊ានពីឆ្នាំ២០២១-២០២៥ ព្រមទាំងបានពិភាក្សាយ៉ាងផុសផុលស្តីពីអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោយឆ្នាំ២០២៥។ សូមជម្រាបជូនថា ប្រទេសសិង្ហបុរី បានធ្វើជាប្រធាន ALMM ពីឆ្នាំ២០២៤ ដល់ ២០២៦។
ដោយឡែកនៅរសៀលថ្ងៃទី៣០ ខែតុលាដដែល អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការងារបន្តពាក់ព័ន្ធនឹងគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងអាស៊ាន (ASEAN Guidelines on Portability of Social Security Benefits for Migrant Workers) ដែលផ្តួចផ្តើមដោយប្រទេសកម្ពុជា ហើយត្រូវបានរដ្ឋមន្ត្រីការងារអាស៊ានអនុម័តនៅឆ្នាំនេះ។
អគ្គលេខាធិការអាស៊ាន បានបង្ហាញពីការត្រៀមលក្ខណៈរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមថ្នាក់តំបន់នានាដឹកនាំដោយកម្ពុជា និងប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីជំរុញការគាំពារសង្គមសម្រាប់ពលករទាំងអស់ និងពង្រឹងភាពធន់ និងសតម្ថភាពនៃកម្លាំងពលកម្មនៅក្នុងតំបន់។
សម្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន (ALMM) បូកបី លើកទី១៣។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនអង្គប្រជុំអំពីសេចក្តីសម្រេចសំខាន់ៗរបស់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលពាក់ព័ន្ធនឹងវិស័យការងារ។
កិច្ចប្រជុំក៏បានពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពនៃផែនការការងារកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានបូកបី ឆ្នាំ២០២១ ដល់ ២០២៥ និងបានពិភាក្សាលើការធ្វើផែនការការងារថ្មីសម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០៕