(ភ្នំពេញ)៖ ជាផ្នែកមួយនៃការចូលរួមនៃយុទ្ធនាសកលការសង្គ្រោះសង្គមរបស់យើង(SOS) អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា ផ្តល់ការផ្តោតយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះតួនាទីរបស់តំបន់អាស៊ីក្នុងការស្វែងរកការគាំទ្រ ដើម្បីសមធម៌ក្នុងការចរចាលើកិច្ចព្រមព្រៀងឆ្លើយតបជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក ដែលកំពង់ជិតដល់ពេលវេលាបញ្ចប់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ លោកវេជ្ជ ចន ផាន់ណា ប្រធានស្តីទីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានថ្លែងថានៅពេលនេះជាដំណើរការក្នុងការចរចាកិច្ចព្រមព្រៀងរបស់ប្រទេសមហាអំណាច នៅក្នុងកិច្ចប្រជុំលើកទី១២ នៃស្ថាប័នចរចាអន្តររដ្ឋាភិបាល (INB) ក្នុងការស្វែងរកវិធីសាស្ត្រជម្រុញដល់អង្គការសុខភាពពិភពលោក (WHO) ទៅលើកិច្ចការពារការត្រៀមលក្ខណៈទុកជាមុន និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល ដែលនឹងធ្វើឡើងនាថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
តំណាងអង្គការ AHF កម្ពុជា លោកវេជ្ជ ចន ផាន់ណា បានអំពាវនាវឱ្យប្រជាជាតិក្នុងតំបន់អាស៊ី ដឹកនាំការប្រយុទ្ធដើម្បីឱ្យប្រទេសក្រីក្រក្នុងតំបន់អាស៊ី ទទួលបានសមធម៌សុខភាពនៅក្នុងកិច្ចព្រមព្រៀង អង្គការសុខភាពពិភពលោកនេះ។
លោកវេជ្ជ ចន ផាន់ណា បានបញ្ជាក់ទៀតថា តាមរយៈបទពិសោធន៍ផ្ទាល់នៃផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាប្រឈមក្នុងការធានាបាននូវវ៉ាក់សាំង និងសម្ភារៈសង្គ្រោះជីវិតផ្សេងទៀត តំបន់អាស៊ីត្រូវតែស្វែងរក្របខណ្ឌនៃការរៀបចំជាមួយការធ្វើវិមជ្ឈការនូវវិធីសាស្រ្តក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបនៃជំងឺរាតត្បាត និងការពារគ្រប់ប្រជាជាតិទាំងឡាយក្នុងតំបន់។ ភាពជឿនលឿនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅក្នុងតំបន់ ធ្វើឱ្យអាស៊ីចាប់យកជំហរតែមួយគត់ក្នុងការស្វែងរកការគាំទ្រសម្រាប់ក្របខ័ណ្ឌសមធម៌ ដែលនឹងផ្តល់ផលប្រយោជន៍ដល់តំបន់ និងប្រទេសដែលមានប្រាក់ចំណូលទាបនៅទូទាំងពិភពលោក។
លោកបានបន្ថែមថា អ្នកតស៊ូមតិស្វែងរកការគាំទ្រក្នុងយុទ្ធនាការសកលសង្គ្រោះសង្គមរបស់ (SOS) កំពុងជំរុញឱ្យកិច្ចព្រមព្រៀងការរាតត្បាតថ្មីរួមមាន៖
ទី១៖ សមត្ថភាពផលិតកម្មក្នុងតំបន់៖ បង្កើតយន្តការជាក់លាក់ដើម្បីសម្រួលដល់តំបន់ក្នុងការផលិតវ៉ាក់សាំង មធ្យោបាយក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល សម្រាប់តំបន់និងផ្នែកខាងត្បូងនៃពិភពលោកនេះ។ កិច្ចការនេនេះតម្រូវឱ្យមានការចង្អុលបង្ហាញសម្រាប់ការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទានរយៈពេលវែងដែលប្រកបដោយនិរន្តរភាព ដូចមានចែងក្នុងមាត្រា 9, 10 និង 11 នៃសេចក្តីព្រាងកិច្ចព្រមព្រៀង។
ទី២៖ ការផ្ទេរបច្ចេកវិទ្យា៖ បទប្បញ្ញត្តិដែលត្រូវបានពង្រឹងរឹងមាំដែលអាចអនុវត្តហើយធានាធានាថា ការផ្ទេរបច្ចេកវិទ្យាមិនត្រូវដាក់កម្រិតជាគោលការណ៏ស្ម័គ្រចិត្តនោះទេហើយនិងមានការព្រមព្រៀងជាមូយគ្នាលើខ្លឹមសារមួយដោយជួយគ្នាទៅវិញទៅមក ហើយថែមទាំងអនុញ្ញាតឱ្យប្រទេសដែលមានចំណូលទាប និងមធ្យម ទទួលបានភាពបត់បែនដូចគ្នាដែលប្រទេសមានចំណូលខ្ពស់ដែលមានដូចជាសហរដ្ឋអាមេរិក ដែលក្នុងនោះគេអាចប្រើគោលការមិនស្ម័គ្រចិត្ត និងវិធានការបន្ថែមផ្សេងៗទៀត ដើម្បីដោះស្រាយភាពអាសន្នបន្ទាន់ក្នុងផ្នែកសុខភាពសាធារណៈ និងវិបត្តិផ្សេងៗទៀត។
ទី៣៖ ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព៖ កិច្ចព្រមព្រៀងត្រូវតែធានាបាននូវការប្តេជ្ញាចិត្តផ្នែកជំនួយផ្នែកហិរញ្ញវត្ថុរយៈពេលវែងដែលជាប់ពាក់ព័ន្ធជាមួយប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដើម្បីគាំទ្រដល់ការរៀបចំត្រៀមខ្លួននិងការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ។ ការចូលរួមផ្តល់ជំនួយហិរញ្ញប្បទានដោយស្ម័គ្រចិត្តតែម្យ៉ាងនោះវានឹងមិនគ្រប់គ្រាន់ទេ ដូចដែលមានចែងក្នុងមាត្រាទី ២០។
ទី៤៖ ការចូលរួមរបស់សង្គមស៊ីវិល៖ បច្ចុប្បន្ននេះអភិបាលកិច្ចសុខភាពសកលប្រកបដោយប្រសិទ្ធភាពបាននិងកំពុងទទួលស្គាល់តួនាទីសំខាន់របស់សង្គមស៊ីវិលនិងស្ថាប័នមិនមែនរដ្ឋាភិបាលផ្សេងៗទៀតនៅក្នុងដំណើរការក្នុងការធ្វើនូវសេចក្តីសម្រេចចិត្តផ្សេងៗ។ ការទទួលបានការយកនូវម៉ូឌែលអភិបាលកិច្ចមួយដែលរួមបញ្ចូលការចូលរួមដ៏មានអត្ថន័យរបស់សង្គមស៊ីវិលគេអាចបង្កើនភាពស្របច្បាប់ ពង្រឹងគណនេយ្យភាព និងប្រែក្លាយរច្ចនាសម្ព័នសន្តិសុខសម្រាប់សុខភាពសកលទៅជាប្រព័ន្ធដែលប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពជាងមុន ដើម្បីការពារ ទប់ស្កាត់ ត្រៀមនិងឆ្លើយតបបានប្រសើរជាមុនចំពោះការគំរាមកំហែងសុខភាពសកល៕