(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Math Contests (caribontests.com)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រសួងអប់រំ សូមជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សាពីចាប់ពីថ្នាក់មត្តេយ្យ កម្រិតខ្ពស់ ដល់ថ្នាក់ទី១២ (K-12) ទូទាំងប្រទេស ឱ្យបានជ្រាបថា ដើម្បីបង្កើនសមត្ថភាព លើការប្រើប្រាស់បច្ចេកវិទ្យា និងការ អប់រំឌីជីថល និងមានកិច្ចសហការពីអង្គការអន្តរជាតិ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា នឹងរៀបចំការប្រឡងគណិតវិទ្យាកម្រិត អន្តរជាតិតាមប្រព័ន្ធអនឡាញ Caribou Math Contests (www.cariboutests.com) តាមកាលបរិច្ឆេទដូចខាងក្រោម៖

* លើកទី១៖ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
* លើកទី២៖ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
* លើកទី៣៖ នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
* លើកទី៤៖ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
* លើកទី៥៖ នៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥
* លើកទី៦៖ នៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។

សិស្សដែលមានចំណាប់អារម្មណ៍ សូមមកចុះឈ្មោះចូលរួមការប្រឡងនៅអគារ «I» មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យ ជំនាន់ថ្មីនៃវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈតំណភ្ជាប់នេះ https://forms.gle/KUwX2J5zwQSuuoS29 ឬតាមរយៈ QR Code ខាងក្រោមចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕