(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងបើកយុទ្ធការចុះផ្សព្វផ្សាយអប់រំណែនាំ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ អំពីបទល្មើសបច្ចេកវិទ្យា នាពេលឆាប់ៗពេលខាងមុខនេះ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧត្ដមសេនីយ៍ទោ សុខ នីត្យា អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹង លើការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត» ក្នុងកម្មវិធី FRESH BUSINESS។

ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងមានយុទ្ធការមួយ ដើម្បីចុះធ្វើសិក្ខាសាលា និងចុះធ្វើការណែនាំអប់រំ ទៅដល់ប្រជាពលរដ្ឋ និងសិស្សសាលា នាពេលខាងមុខនេះ ហើយយើងនឹងស្នើសុំសហការជាមួយក្រសួងអប់រំ ដើម្បីចុះបង្រៀនដល់ក្មេងៗមុន»

ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានឲ្យដឹងទៀតថា ថ្មីៗនេះតាមបទបញ្ជា និងការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការទប់ស្កាត់ គឺសំខាន់ជាងការបង្ក្រាប៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់ឧត្ដមសេនីយ៍ទោ សុខ នីត្យា៖