(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានលើកឡើងថា បើទោះបីជាបច្ចេកវិទ្យាផ្តល់ប្រយោជន៍ច្រើន ដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ប៉ុន្តែក៏មានពលរដ្ឋមួយចំនួន បានក្លាយជាជនរងគ្រោះ ដោយសារការឆបោកតាមអ៊ីនធឺណេតផងដែរ។
លោកបានឱ្យដឹងថា បទល្មើសឆបោកតាមអ៊ីនធឺណេត ដែលពលរដ្ឋរងគ្រោះច្រើនជាងគេ និងបានដាក់ពាក្យបណ្តឹង មកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា គឺទី១.បទល្មើសឆបោកទិញលក់ទំនិញតាមអនឡាញ តាមរយៈការបង្កើតគណនីក្លែងក្លាយ ដាក់លក់ទំនិញ តែមិនមានទំនិញឱ្យគេ។ ទី២.ការឆបោកវិនិយោគ ដែលសន្យាផ្តល់អត្រាចំណេញខ្ពស់ ។ ទី៣. ការក្លែងបន្លំអត្តសញ្ញាណជនរងគ្រោះ ដោយជនល្មើសបានទាក់ទងទៅគ្រួសារ ប្រាប់ថា សមាជិករបស់ពួកគាត់កំពុងរងគ្រោះថ្នាក់អ្វីមួយ ហើយតម្រូវឱ្យវេលុយមក។ ករណីមួយទៀត គឺការឆបោកលួងលោមស្នេហា ក៏ជាករណីដែលពលរដ្ឋរងគ្រោះច្រើន ហើយករណីនេះ មិនមែនតែនៅកម្ពុជានោះទេ គឺនៅទូទាំងពិភពលោក។
ឧត្ដមសេនីយ៍ទោ សុខ នីត្យា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹង លើការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត»៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកឧត្ដមសេនីយ៍ទោ សុខ នីត្យា ៖