(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយសិក្ខាកាមចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីការអប់រំមរតកវប្បធម៌អាស៊ាន ដឹកនាំដោយលោកបណ្ឌិត ឡៅ គឹមលាង។ ក្នុងជំនួបពិភាក្សានេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ក្នុងការអភិក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា៕