(ភ្នំពេញ)៖ អគ្គនាកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបានជ្រាបថានៅខែវិច្ឆិកានេះ ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំនួនពីរ គឺទី១៖ ខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩-វិច្ឆិកា-១៩៥៣ - ០៩-វិច្ឆិកា-២០២៤ និង២៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ថ្ងៃទី១៤, ១៥, ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អគ្គនាកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីចូលរួមយកព័ត៌មាន និងផ្តិតយករូបភាពក្នុងពិធីខាងលើ ក៏ដូចជាសម្រួលដល់ការអនុវត្តការងារ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលមានចំណាប់អារម្មណ៍សូមទំនាក់ទំនងចុះឈ្មោះបំពេញពាក្យស្នើសុំដើម្បីទទួលបណ្ណសម្គាល់រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រឹមម៉ោង ១៧:៣០នាទីល្ងាច តាមរយៈលោក សំ វិបុល ០៩៦ ៩៩៩ ៩៤៧៩ (តេឡេក្រាម) និងលោក ប៊ូល វីរៈ ០៩២ ១៦៨ ៦០០ (តេឡេក្រាម)៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គនាកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន៖