(ចិន)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងប្រតិភូអម នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើទស្សនកិច្ចនៅ Henan Civil Aviation Development and Investment Flight Training Center។

ដំណើរទស្សនៈកិច្ចដ៏មានសារសំខាន់នេះ គឺដើម្បីស្វែងយលល់នូវតំបន់សេដ្ឋកិច្ចអាកាសយានដ្ឋានជិនចូវ (Zhengzhou Airport Economy Zone) ដែលជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលមានរោងចក្រឧស្សាហកម្មធំៗលើវិស័យភស្តុភាកម្មអាកាសចរណ៍, បច្ចេកវិទ្យាទំនើប, ពាណិជ្ជកម្មអេឡិចត្រូនិត្យ និងការផ្គត់ផ្គង់សេវាកម្មជាដើម ជាពិសេសមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរណ៍ បានកសាងលើផ្ទៃដី ៧៤៧គីឡូម្រ៉ែក្រឡា បង្កើតឡើងនៅឆ្នាំ២០១៣ ហើយមានបុគ្គលិកបំរើការងារជាង ៩០ម៉ឺននាក់៕