(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យការងារនៅផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ ដើម្បីត្រួតពិនិត្យជាក់ស្តែងលើការអនុវត្ត និងភាពខ្ជាប់ខ្ជួនក្នុងការបំពេញការងារ។
ការចុះត្រួតពិនិត្យនេះបានធ្វើឡើងក្នុងពេលយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឳកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺផងដែរ។
លោកសាស្ត្រាចារ្យបានគាំទ្រចំពោះកិច្ចសហការគ្នាក្នុងដំណើរការព្យាបាល ព្រមទាំងឆ្លុះបញ្ចាំងជាមួយការសួរបញ្ជាក់ពត៌មានត្រឡប់ពីគ្រួសារអ្នកជំងឺអំពីគុណភាពសេវា ហើយការចុះត្រួតពិនិត្យនេះ ក៏ផ្តោតទៅលើការស្វែងរកនិងកែលម្អបន្ថែមនូវបញ្ហាផ្សេងៗ សំដៅលើកកម្ពស់សេវាឲ្យបានប្រសើរឡើងថែមទៀត៕