(ភ្នំពេញ)៖ ក្លឹបសវនកម្មខេមអេដ ឬ CamEd Audit Club នៃវិទ្យាស្ថានខេមអេដ ឬ CamEd Business School នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីមួយ ក្រោមប្រធានបទ «CAT Passing Trail»។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យសិស្សានុសិស្ស និងនិស្សិតស្វែងយល់ឲ្យបានលម្អិតអំពី អ្វីទៅដែលជា «CAT ឬ Certified Accounting Technician» ហើយតើសញ្ញាប័ត្រនេះ មានអត្ថប្រយោជន៍អ្វីខ្លះ?
វាគ្មិនកិត្តិយសចំនួន៦រូប ដែលបានធ្វើបទបង្ហាញ ជូនដល់សិស្សានុសិស្ស និងនិស្សិត រួមមាន៖
វាគ្មិនទី១៖ លោក ឡេង ច័ន្ទរង្សី ដែលជា Deputy Tax Manager at Allnison Auditing and Consulting Co., Ltd និងជា Tutor នៃវិទ្យាស្ថានខេមអេដ ហើយនៅក្នុងកម្មវិធីនេះ លោកបានមកចែករំលែក នូវបទពិសោធន៍ ក៏ដូចជាគន្លឹះសំខាន់ៗ ទៅលើមុខវិជ្ជា Financial Accounting (FFA/F3)។
វាគ្មិនទី២៖ លោក ហ៊ី សុខឡេង ដែលលោកជា ACCA affiliate និងជាមន្រ្តីពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ហើយនៅក្នុងកម្មវិធីនេះ លោកបានមកចែករំលែក នូវបទពិសោធន៍ ក៏ដូចជាគន្លឹះសំខាន់ៗ ទៅលើប្រធានបទ «ACCA Journey»។
វាគ្មិនទី៣៖ កញ្ញា វិចិត្រ អានីតា ដែលកញ្ញាជា Top Scorer of Foundation of Financial Management (FFM) & Investment at Amara Capital បានធ្វើបទបង្ហាញ ទៅលើប្រធានបទ «Foundations in Financial Management - FFM»។
វាគ្មិនទី៤៖ កញ្ញា អៀ ស៊ុយផេង ដែលកញ្ញាជា Assistant Associate Auditor at KPMG បានធ្វើបទបង្ហាញទៅលើប្រធានបទ «Foundations In Audit - FAU»
វាគ្មិនទី៥៖ លោក ប៉ូច សុភ័ក្រ្តា ដែលលោកជា BA and CAT alumni and Tutor មុខវិជ្ជា FMA/F2 នៃវិទ្យាស្ថានខេមអេដ បានធ្វើបទបង្ហាញទៅលើប្រធានបទ «Management Accounting - FMA»
វាគ្មិនទី៦៖ លោក គឹមម៉ារ៉ា ដែលលោកជាអតីតនិស្សិត ដែលបានបញ្ចប់ការសិក្សា CAT និងជា Tutor FBT នៃវិទ្យាស្ថានខេមអេដ បានធ្វើបទបង្ហាញទៅលើប្រធានបទ «Business and Technology - (FBT)»៕