(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមបណ្ដោយព្រំដែន កម្ពុជា-ឡាវ និងបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ដែលកិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅសាលប្រជុំ ប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា ក្រោមកិច្ចសហការរវាងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ និងអង្គភាពពាក់ព័ន្ធ ចុះល្បាត និងចុះត្រួតពិនិត្យរកសារធាតុញៀន និងបទល្មើសផ្សេងៗ នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប បានជាប់ជាប្រចាំ។
ជាលទ្ធផលគិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ បានបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ចំនួន ១២លើក ឃាត់ខ្លួនជនជាតិចិនចំនួន ៥៦នាក់ ស្រី ០១នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ០៩លើក ឃាត់ខ្លួនមុខសញ្ញាចំនួន ២១នាក់ ដកហូតបានគ្រឿងញៀន[Uiñgiuniùmus (ICE, Heroine, Ketamine) ỤŚ សរុប ៦៣៦,១៨គីឡូក្រាម, មេតំហ្វេតាមីន (WY) ទម្ងន់ ១៨,៣៤គីឡូក្រាម រថយន្តចំនួន ៣គ្រឿង ម៉ូតូចំនួន០៦គ្រឿង ទូកចំនួន ០១គ្រឿង ទូរស័ព្ទដៃចំនួន ១៣គ្រឿង ប្រាក់រៀលចំនួន ២លានរៀន ប្រាក់បាតចំនួន ១ពាន់បាត ប្រាក់ឡាវចំនួន ១លាន ៨០០ពាន់គីប និងសម្ភារមួយចំនួនទៀត។
លោក គីម រិទ្ធី ថ្លែងបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបទល្មើសនេសាទខុសច្បាប់ នៅតាមដងស្ទឹងសែន នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានចុះប្រតិបត្តិការបង្ក្រាបបានចំនួន៣៦លើក លើ ៥៦ទីតាំង ដកហូតវត្ថុតាងរួមមាន៖ ទូក ១៥គ្រឿង,ឧបករណ៍ឆក់ត្រី ២៤គ្រឿង, អាគុយ ២៥គ្រឿង, ស្បៃអួនប្រវែងសរុប ៣១,២៣០ម៉ែត្រ និងរុះរើខ្ទមអនាធិបតេយ្យខុសច្បាប់ចំនួន ២៣កន្លែង។
បច្ចុប្បន្នកម្លាំងជំនាញនៅតែបន្តចុះប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាប ទប់ស្អាត និងអប់រំណែនាំអំពីបទល្មើសនេសាទ នៅតាមគោលដៅ ភូមិសាស្តសំខាន់ៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាប់ជាប្រចាំដូចភ្លៀងរលឹម។
នៅក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដាក់ចេញនូវផែនការ និងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយប្រើប្រាស់នូវមធ្យោបាយ និងកងកម្លាំង ព្រមទាំងធ្វើការបែងចែក និងប្រគល់ការទទួលខុសត្រូវដល់អង្គភាព និងមន្ត្រីពាក់ព័ន្ធឱ្យទទួលបន្ទុកអនុវត្តភារកិច្ចរៀងៗខ្លួន ក្រោមការត្រួតពិនិត្យ និងតាមដានជាប្រចាំ។
លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងជំរុញបន្ថែមទៀត ឱ្យបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសនេសាទខុសច្បាប់ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ទន្ទឹមនេះ នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ទៅលើបទល្មើសនេសាទ ដោយរួមគ្នាទប់ស្កាត់ ជនចំណាក់ស្រុកពីបណ្ដាខេត្តផ្សេងៗ មកនេសាទក្នុងខេត្តព្រះវិហារ នឹងបញ្ឈប់រាល់ការប្រើប្រាស់ នូវឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ ឱ្យខានតែបាន៕