(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០២១មក។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បន្តផ្តល់អាហារូបករណ៍ ៥០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន៦។

អត្ថប្រយោជន៍នៃអាហារូបករណ៍ និស្សិតជ័យលាភី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

* កុំព្យូទ័រយួរដៃ ១គ្រឿង
* ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣,១០០ - ២៤,៧០០ ដុល្លារអាម៉េរិក
* ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យា ជាដើម
* ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ក្នុងរយៈពេលបួនឆ្នាំនៃការសិក្សាដើម្បីធានាជោគជ័យ
កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖