(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា បើនិយាយអំពីការបោះឆ្នោតប្រៀបធៀបនៅកម្ពុជា និងនៅអាមេរិក ប្រព័ន្ធបោះឆ្នោតរបស់កម្ពុជា មានលក្ខណៈប្រជាធិបតេយ្យផ្ទាល់ជាងនៅអាមេរិក។ លោកបានលើកឡើងបែបនេះ នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ដោយសារតែការបោះឆ្នោតនៅអាមេរិកបោះឆ្នោតដោយប្រជាពលរដ្ឋ ប៉ុន្តែសម្រេចដោយសំឡេងសំណាង ដែលធ្វើឱ្យការបោះឆ្នោតប្រជាធិបតីមិនផ្ទាល់ពីប្រជាពលរដ្ឋឡើយ។ យោងតាមដំណើរការនៃការបោះឆ្នោតបែបនេះទើបលោក សួន សេរីរដ្ឋា អះអាងថាការបោះឆ្នោតនៅកម្ពុជា ស្ថិតក្នុងបែបផែនប្រជាធិបតេយ្យផ្ទាល់ជាងនៅអាមេរិកទៅទៀត។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖