(សៀមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក Shaharuddin Onn​ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានរំឭកពីការងារខ្លះ ដែលស្ថាប័ននៃប្រទេសម៉ាឡេស៊ីបានជួយលើការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ នាពេលកន្លងមក។ បន្ថែមពីនេះ ក៏មានការជជែកលើគម្រោងកិច្ចសហការនាពេលអនាគតរវាងប្រទេសម៉ាឡេស៊ី និងអាជ្ញាធរជាតិអប្សរាលើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរផងដែរ៕