(ភ្នំពេញ)៖ លោក ហុក ពៅ ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿងជនសង្ស័យ៥នាក់ ដែលពាក់ព័ន្ធករណីជួញដូរ ប្រើប្រាសគ្រឿងញៀន នៅចំណុចបន្ទប់ជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តទៅចំណុចផ្ទះជួលលេខG៤៤ ផ្លូវ ST129KS បុរីសែនសុខស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឧក្រិដ្ឋជនទាំង៥នាក់ រួមមាន៖ ១៖ឈ្មោះ ធីន មុី (ហៅគុជ) អាយុ៣១ឆ្នាំ ដាក់ពន្ធនាគារ ១៨ឆ្នាំ ពិន័យ២៥លានរៀល, ២៖ឈ្មោះ ហុង កាយ (ហៅកែវ) អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារ ២០ឆ្នាំ ពិន័យ៣០លានរៀល, ៣៖ឈ្មោះ អឿង គន្ធា ភេទស្រី អាយុ៣១ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ៦ខែ ពិន័យ៤លានរៀល, ៤៖ឈ្មោះ ថើ ហៃ អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៤ឆ្នាំ ពិន័យ៤លានរៀល និង៥៖ឈ្មោះ គឹម ចន្ថា អាយុ៣១ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ ៦ខែ ពិន័យ៤លានរៀល។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបន្តទៅចំណុចផ្ទះជួលលេខG៤៤ ផ្លូវ ST129KS បុរីសែនសុខស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុូងនោះ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន២១កញ្ចប់ (ធំ-តូច) និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន ព្រមទាំងសម្ភារមួយចំនួនទៀត៕