(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍​​ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញកម្លាំងជាង៤,៦០០នាក់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ។

ថ្លែងក្នុងកិច្ចសម្ភាស កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា៖ «យើងយកបទពិសោធន៍បុណ្យអុំទូកឆ្នាំ២០២៣ គឺយើងរកឃើញចំណុចខ្វះខាតច្រើន តែយើងត្រូវប្រជុំត្រួតពិនិត្យជាមុនពីអ្វីដែលយើងអាចធ្វើបាន និងអ្វីដែលយើងមិនអាចធ្វើបាន អ្វីដែលសេសសល់ អ្វីដែលជាបញ្ហាប្រឈម គឺយើងត្រូវកែតម្រូវគុណភាពឱ្យកាន់តែល្អជាងឆ្នាំទៅ»

សូមទស្សនាវីដេអូសម្ភាសរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដូចតទៅ៖