(ព្រះវិហារ)៖ នាពេលរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ពោលគឺមុនចាប់ផ្ដើមពិធីប្រណាំងទូក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញថាមានប្រជាពលរដ្ឋបានចេញដើរកម្សាន្តបណ្ដើរៗនៅទំនប់៩៥ ទីដែលរៀបចំពិធីប្រណាំងទូកនោះ ស្ថិតនៅភូមិទំនប់ សង្កាត់ប៉ាលហាល់ ក្រុងព្រះវិហារ។

ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកានេះទៅ ពីធីប្រណាំងទូកនឹងបើកជាផ្លូវការ ហើយក៏មានពិធីបាញ់កាំជ្រូច បណ្តែតប្រទីប អកអំបុក និងការដាក់បង្ហាញការតាំងពិព័រណ៍ផលិតផលនានា លេងល្បែងប្រជាប្រិយកម្សាន្តជាច្រើនទៀត។

សូមបញ្ជាក់ថា ការប្រណាំងទូកងនៅថ្ងៃនេះ គឺមានទូកចំនួន៣៣ទូក ក្នុងនោះទូកចំណុះ២២នាក់មានចំនួន១០គូ ជាលក្ខណៈគូដែលជាទូកមកពីតាមបណ្តាអង្គភាព មន្ទីរ ស្ថាប័ននានាក្នុងខេត្ត ដើម្បីចូលរួមប្រកួតជាលក្ខណៈមិត្តភាព៕