(ភ្នំពេញ)៖ ដើម្បីរួមចំណែកក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានផ្តួចផ្ដើម រៀបចំពិធីដង្ហែអង្គកឋិនទានសាមគ្គី យកទៅប្រគេនព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងពុទ្ធសីមាវត្តវត្តឧទ័យរង្សី ហៅវត្តអង្គ្រង ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

កម្មវិធីបុណ្យកឋិនទានសាមគ្គីនេះ រៀបចំនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងទេសនា នារសៀកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបរិវេណ អគារសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានវត្តមាន ចូលរួមរបស់ ថ្នាក់ដឹកនាំស្ថាប័នជាតិ និងថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

អង្គកឋិនទានសាមគ្គី នេះនឹងដង្ហែទៅប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងពុទ្ធសីមាវត្តវត្តឧទ័យរង្សី ហៅវត្តអង្គ្រង ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ ដើម្បីដង្ហែប្រទក្សិណជុំវិញព្រះវិហារចំនួន ៣ជុំ ដើម្បីវេប្រគេនព្រះសង្ឃក្រាលគ្រងទៅតាមព្រះវិន័យ និងព្រះពុទ្ធានុញ្ញាត៕