(កែប)៖ ម្លប់សុខសន្តិភាពបានរុញច្រានឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ និងសម្រេចបានការ​កសាង​សមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមិទ្ធផលថ្មីមួយ​ទៀត​លើទឹកដីខេត្តកែប គឺ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» តម្លៃជាង១០លានដុល្លារ ត្រូវបានរៀប​ចំ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់​ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញ​ចូល​រួមសាទរពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។ «វិថីតេជោសន្តិភាព ឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និង​ភូមិ​អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​​ទេសចរណ៍ ​សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហា អនុតំបន់មេគង្គជំហាន​ទី២ ដែល​គ្រប់គ្រងដោយក្រសួងទេសចរណ៍។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

*​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងក្តីរីករាយបានអញ្ជើញចូលរួមសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អមអរសាទរពលរដ្ឋខេត្តកែបទទួលបានសមិទ្ធផលថ្មី «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បម្រើប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បានតភ្ជាប់ផ្ទៃក្នុងរបស់ខេត្ត ក៏ដូចជាតភ្ជាប់ទៅព្រំដែនជាមួយវៀតណាម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយមនុស្ស ទឹក ផ្លូវ និងភ្លើង គឺជាកិច្ចការត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ ដើម្បីកំណើនសេដ្ឋកិច្ចដោយចីរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជិត១៥ខែនៃរាជរដ្ឋាភិបាលនីតិកាលថ្មី បានធ្វើកិច្ចការច្រើន ក្នុងនោះបានបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តបទៅលោក ជេម សុខ ដោយបង្ហាញការងឿងឆ្ងល់ថា បើរាជរដ្ឋាភិបាលមិនធ្វើអ្វីសោះ ហេតុអ្វីក៏មានសមិទ្ធផលសម្ពោធ?

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅលោក ជេម សុខ ថា ធ្វើជាអ្នកវិភាគកុំធ្វើជាអ្នកវិភាគបែបស៊ីអារម្មណ៍ ហើយបើជាអ្នកវិភាគបែបវិទ្យាសាស្ត្រ គឺត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍លោក ជេម សុខ ឱ្យមកស្រុកខ្មែរស្វះស្វែងរកព័ត៌មានពិតសម្រាប់ជាមូលដ្ឋានក្នុងការវិភាគ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកឱ្យលោក ជេម សុខ អាចចូលសួរគ្រប់រដ្ឋមន្ត្រីដែលចង់បានព័ត៌មាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសចេញលុយសម្រាប់ការធ្វើដំណើររបស់លោក ជេម សុខ ដើរមើលពេញស្រុកខ្មែរ ដើម្បីទទួលព័ត៌មានពិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការមើលពីចម្ងាយមិនអាចដឹងពីផលប្រយោជន៍ពិតសម្រាប់ប្រជាពលរដ្ឋកើតចេញពីកិច្ចអភិវឌ្ឍន៍ ដូចជាការសាងសង់ផ្លូវជាដើមនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចកសាងប្រទេសត្រូវធ្វើជាប់ជាប្រចាំ ទោះប្រទេសមានការរីកចម្រើនដូចជាអាមេរិក ក៏នៅតែបន្តកិច្ចអភិវឌ្ឍន៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ត្រីនៅតាមមន្ទីរ ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចស្វាគមន៍សម្រាប់ការវិភាគបែបវិទ្យាសាស្ត្រ តែមិនស្វាគមន៍ការវិភាគបែបស៊ីអារម្មណ៍នោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តកែបមានសក្តានុពលខ្ពស់សម្រាប់វិស័យទេសចរណ៍ មានភ្នំ មានកោះ មានសមុទ្រ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានសុខសន្តិភាព មិនមាននរណាមកលេងខេត្តកែបនោះឡើយ ដូច្នេះត្រូវរួមគ្នាថែរក្សាឱ្យបានសុខសន្តិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរំលឹករឿងរក្សាសុខសន្តិភាព មិនមែនជាការគំរាមនរណាទេ តែដើម្បីថែរក្សាបានភាពសុខសាន្តរបស់ប្រជាពលរដ្ឋគ្រប់រូប។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិននឿយណាយក្នុងការនិយាយ ឬរំលឹកពីតម្លៃសុខសន្តិភាពនោះឡើយ ទោះនិយាយរហូតដេកយល់សុបិនពីពាក្យសម្តីសម្តេចនិយាយរឿងសន្តិភាព ក៏នៅតែនិយាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើត «ចលនាជាតិតស៊ូ» ជាការបង្កើតព្រឹត្តិការណ៍ទាញការចាប់អារម្មណ៍ ក្រោយមនុស្សធ្លាប់ស្ម័គ្រស្មោះកាន់តែច្រើន អស់ជំនឿ ហើយដើរចេញបន្តបន្ទាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយការពន្យល់ និងបង្ហាញ ពលរដ្ឋយល់កាន់តែច្បាស់ពីចេតនារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ គឺគ្មានចេតនាណាមួយធ្វើឱ្យបាត់បង់ បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។

* សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធ្វើអ្វីក៏ដោយ កុំឱ្យលើសបន្ទាត់ច្បាប់ បង្កចលាចលសង្គម បង្កើតអស្ថិរភាពសង្គម។ បើធ្វើលើសបន្ទាត់ច្បាប់ បង្កចលាចល បង្កើតអស្ថិរភាពសង្គម គឺរាជរដ្ឋាភិបាលនឹងចាត់វិធានការ ដោយគ្មានការលើកលែងនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋត្រូវបដិសេធរាល់ការអំពាវនាវដែលនាំឱ្យសង្គមកើតចលាចល ឬបាត់បង់អស្ថិរភាពសង្គម ហើយចូលរួមថែរក្សាការពារឱ្យបាននូវសុខសន្តិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់កិច្ចប្រជុំជាមួយមេដឹកនាំប្រទេសនានា បានលើកឡើងពីក្តីបារម្ភចំពោះព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិម្មិត (AI)។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិទ្យាស្ថានបច្ចេកវិទ្យាទីតាំងចាស់រក្សានៅដដែលមិនមានការដោះដូរនោះឡើយ តែបង្កើតសាខាថ្មីមួយបន្ថែមទៀតនៅតាមមហាវិថីឈ្នះ-ឈ្នះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹករឿងរ៉ាវនាំឱ្យចាប់ខ្លួនអ្នកកាសែត ម៉ិច ដារ៉ា។ រាជរដ្ឋាភិបាល គ្មានគោលនយោបាយចាប់ទោសអូសដំណើរចំពោះអ្នកទទួលស្គាល់កំហុសនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចគាំទ្ររាល់ការផ្សព្វផ្សាយនូវព័ត៌មានពិតច្បាស់ ព្រោះបានរួមចំណែកដល់ការដោះស្រាយបញ្ហា ហើយក៏គួសចៀសវាងការផ្សព្វផ្សាយជាថ្នូរនឹងផលប្រយោជន៍។

* សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋបាលខេត្តកែប ត្រូវយកចិត្តទុកដាក់លើការកែលំអរសោភណភាពខេត្ត ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនគរូបនីយកម្មឱ្យបានច្បាស់លាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលខេត្តកែប ឱ្យយកចិត្តទុកដាក់រៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យឱ្យបានល្អ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលខេត្តកែប យកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ គ្រប់គ្រង និងលុបបំបាត់កុំឱ្យមានវត្តមានសង្គមងងឹត ចោរកម្ម និងអំពើឆក់ប្លន់ផ្សេងៗ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលខេត្តកែប យកចិត្តទុកដាក់កែច្នៃ និងបង្កើតផលិតផលទេសចរណ៍ក្នុងខេត្តឱ្យបានច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំមើលស្រាលរឿងតូច ព្រោះរឿងតូចធ្វើឱ្យរឿងធំស្ទះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តទេសចរណ៍ ត្រូវបង្កើតក្រុមការងាររងចាំឆ្លើយតបចំពោះបញ្ហាអ្នកទេសចរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា រឿងបាយឆានៅក្នុងខេត្តកែប នឹងមិនកើតមានទៀតនោះឡើយ។

* សម្តេចមហាបវរធិបតី ហុន ម៉ាណែត បានបញ្ចប់ការថ្លែងនៅវេលាម៉ោង ១០៖៤៧នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕