(តាកែវ)៖ ក្នុងនាមជាយុវជនអង្គការសង្គមស៊ីវិល ពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះសំដីពាល និងអំពើប្រមាថរបស់ក្រុម «ទូរទស្សន៍សំលេងមនៈសិការខ្មែរ» មកលើសម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលរបស់ជាតិខ្មែរដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគោរពស្រលាញ់។

លោក ម៉ៅ ស៊ីថា ប្រធានសមាគមយុវជនពន្លឺព្រះច័ន្ទ លើកឡើងថា បុគ្គលពាលដែលបានខលមកនិយាយមើលងាយលេងសើច ក្នុងថ្ងៃដែលក្រុមគ្រួសារសម្ដេចតេជោ ហ៊ុន សែន កំពុងប្រារព្ធពិធីកាន់ទុក្ខរំលឹកខួប នៃការបាត់បង់កូនជាទីស្រឡាញ់ ជាការប្រមាថមើលងាយ និងជាចេតនានយោបាយទុច្ចរិត របស់ក្រុមប្រឆាំងជ្រុលនិយម។

លោក ម៉ៅ ស៊ីថា បានបន្ថែមថា «សម្ដីរបស់ពួកគេដែលធ្វើដាក់សម្ដេចតេជោ វាពិតជាធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសយុវជន ពិតជាមានការឈឺចាប់ និងខឹងសម្បាជំនួសសម្ដេចតេជោយ៉ាងខ្លាំង»

លោក ណុប សុផាត អនុប្រធានសមាគមយុវជនពន្លឺព្រះចន្ទលើកឡើងថា ក្រុមមនុស្សរបស់ទូរទស្សន៍មនៈសិការខ្មែរ ជាបុគ្គលពាលដែលបានខលមកនិយាយមើលងាយលេងសើច ក្នុងថ្ងៃដែលក្រុមគ្រួសារសម្ដេចតេជោ ហ៊ុន សែន កំពុងប្រារព្ធពិធីកាន់ទុក្ខរំលឹកខួប នៃការបាត់បង់កូនជាទីស្រឡាញ់ ជាការប្រមាថមើលងាយ និងមិនអាចទទួលយកបាននោះទេ។

លោកថ្លែងបន្តថា «ប្រសិនបើពួកគេមានខួក្បាលជាមនុស្ស ពួកគេមិនអាចធ្វើទង្វើបែបនេះបាននោះទេ ប៉ុន្តែពួកគេមានរូបកាយជាមនុស្សតែខួរក្បាលជាសត្វតែប៉ុណ្ណោះ ទើបពួកគេធ្វើទង្វើបែបនេះបាន»