(រុស្ស៉ី)៖ លោកស្រី VALENTINA MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី បានផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយចូលរួមអបអរសាទរដល់ខួបលើកទី៧១ឆ្នាំ នៃបុណ្យឯករាជ្យជាតិកម្ពុជា ៩វិច្ឆិកា ឆ្នាំ២០២៤។

តាមរយៈសារលិខិតនេះ លោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៉ី បានអះអាងថា រុស្សី និងកម្ពុជា ត្រូវបានចងភ្ជាប់ដោយទំនាក់ទំនងរីកចម្រើនជាលំដាប់ក្នុងវិស័យផ្សេងៗ ដោយផ្អែក លើប្រពៃណីនៃមិត្តភាព និងការជួយគ្នាទៅវិញទៅមក។

លោកស្រីរំពឹងថា ភាគីទាំងពីរនឹងរួមគ្នាបន្តពង្រឹងកិច្ចសន្ទនារវាងក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី និងព្រឹទ្ធសភាកម្ពុជា ដើម្បីអនុវត្តគម្រោងទ្វេភាគីពហុវិស័យ និងដើម្បីធានាបាននូវ អន្តរកម្មក្នុងន័យស្ថាបនាលើវេទិកានៃអង្គការសភាអន្តរជាតិ។

លោកស្រីសូមគោរពជូនពរ សម្តេច ទទួលបានជោគជ័យគ្រប់ភារកិច្ចទំនួលខុសត្រូវ និងប្រជារាស្ត្រគ្រប់រូបនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានសន្តិភាព និងវិបុលភាព៕