(ភ្នំពេញ)៖ នៅក្នុងកម្មវិធី Fresh Talk កាលពីចុងសប្តាហ៍កន្លងទៅ លោកបណ្ឌិត កា ម៉ាធុល អ្នកវិភាគខាងភូមិសាស្រ្តនយោបាយ បាននិយាយថា ការស្ទង់មតិដែលបង្ហាញលទ្ធផលយ៉ាងប្រកៀកប្រកិត រវាងបេក្ខជនគូប្រជែងលោកស្រី កាមេឡា ហារីស ជាមួយលោក ដូណាល់ ត្រាំ គឺជាយុទ្ធសាស្រ្តលើកតម្កើងប្រជាប្រិយភាពរបស់បេក្ខជនបក្សប្រជាធិបតេយ្យ និងមានបំណងបំបាក់ទឹកចិត្តគណបក្សសាធារណរដ្ឋ។
អ្នកជំនាញរូបនោះ បានពន្យល់ថា ការស្ទង់មតិនោះ គឺជាការស្ទង់មតិដោយមានរបៀបវារៈនយោបាយ បង្កើតឡើងដោយអ្នកនយោបាយ ហើយមិនមែនជាការស្ទង់មតិលក្ខណៈវិទ្យាសាស្រ្តនោះឡើយ៕