(ភ្នំពេញ)៖ លោក ស៊ុយ ឆៃលាង អតីតមេដឹកនាំបក្សប្រឆាំងក្នុងខេត្តកណ្ដាល មានការខឹងសម្បាជាខ្លាំងចំពោះសម្តីពាលរបស់ជនជ្រុលនិយមនៃក្រុម «ទូរទស្សន៍សំឡេងមនសិការខ្មែរ» ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៉ី។

វីដេអូនេះធ្វើឡើងបន្ទាប់ពីបុរសម្នាក់ក្នុងក្រុមសម រង្ស៉ី ដែលជាមេជនជ្រុលនិយមមួយក្តាប់តូច នៅក្រៅប្រទេសដែលជាក្រុម «ទូរទស្សន៍សំឡេងមនសិការខ្មែរ» បានទូរស័ព្ទទំនាក់ទំនងទៅកាន់ សម្តេចតេជោ ហ៊ុន សែន ដោយមានចេតនាដ៏អាក្រក់ និយាយគ្មានគោរពចាស់ទុំ ខុសនឹងប្រពៃណីជាតិខ្មែរ និងមានចេតនានិយាយបំផ្លើសសការពិត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ស៊ុយ ឆៃលាង បានគូសបញ្ជាក់ថា សម្តីជ្រុលនិយមរបស់ក្រុម «ទូរទស្សន៍សំឡេងមនសិការខ្មែរ» បរិវាជនក្បត់ជាតិ សម រង្ស៉ី បង្ហាញច្បាស់ពីសណ្តានចរិតមាយាទនៃពូជពង្ស ជនអសីលធម៌ គ្មាន គុណធម៌ សណ្តានជាតិរច្ឆាន គ្មានវិចារណញាណ មិនស្គាល់គុណ និងទោសខុស និងត្រូវ។

ជាមួយគ្នានេះ លោក ស៊ុយ ឆៃលាង អតីតមេដឹកនាំបក្សប្រឆាំង ប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះសម្តីជនពាលរបស់ក្រុមជនជ្រុលនិយម «ទូរទស្សន៍សំឡេងមនសិការខ្មែរ» ត្រូវសុំទោសជាសាធារណៈចំពោះទង្វើដ៏ថោកទាបនេះ និងទទូចសុំឲ្យសមត្ថកិច្ចមានវិធានការច្បាប់ចំពោះក្រុមជនជ្រុលនិយម ដឹកមុខដោយជនក្បត់ជាតិ សម រង្ស៉ី ដោយគ្មានការលើកលែង៕