(សៀមរាប)៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងញ៊ាំងឱ្យពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ប្រព្រឹត្តទៅបានរលូន រដ្ឋបាលខេត្តសៀមរាប បានហាមឃាត់ការប្រើប្រាស់ការបង្ហោះដ្រូន (Drone) នៅទីតាំងប្រារព្ធពិធី នៅក្នុងក្រុងសៀមរាប ដោយគ្មានការអនុញ្ញាត។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងករណីចាំបាច់ត្រូវការប្រើប្រាស់ និងចូលរួមថតយករូបភាពនៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យខាងលើ ត្រូវទំនាក់ទំនង និងសុំការ អនុញ្ញាតជាមុនតាមរយៈអនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន នៃគណៈកម្មការរៀបចំព្រះរាជ ពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០១២ ៥៦៤ ១៤២៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង៖