(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជម្រាបដល់ប្រធានក្រុមប្រឹក្សា អភិបាលរាជធានីខេត្ត ឱ្យជ្រាបថា ក្រសួងព្រះបរមរាជវាំងបានជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់ (ដូចមានឧបសម្ព័ន្ធភ្ជាប់ជូន) សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ ដូចខាងក្រោម៖

*ទី១៖ គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

*ទី២៖ គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

*ទី៣៖ គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ខាងក្រោមនេះជាលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៖