(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួម មហាសន្និបាតសហគ្រិន ត្រកូលលីន ពិភពលោក និង ចុះហត្ថលេខាលើអនុស្សារណៈកិច្ចសហប្រតិបត្តិការរវាងសមាគមពាណិជ្ជកម្មត្រកូលលីនពិភពលោក និង សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួទេសចរណ៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ដោយមានគោលបំណងនៃអនុស្សារណៈកិច្ចសហប្រតិបត្តិកា គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ចែករំលែកពត៌មានរវាងគ្នាទៅវិញទៅមក ជាពិសេសជួយជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ៕