(កណ្តាល)៖ លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការ និងចំណុះទូកទាំង១៨ ក្នុងស្រុកល្វាឯម ដើម្បីត្រៀមចូលរួមការប្រណាំងទូក ង ក្នុងព្រះរាជពិធីបុណ្យអ៉ំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ចិកា ឆ្នាំ២០២៤។

ក្នុងនោះលោកអភិបាលស្រុក បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់ទូកទាំង១៨ទូក ក្នុងនោះ៖

*ទូកខ្នាតអន្តរជាតិ១០ទូក ក្នុង១ទូកៗទទួលបានថវិកាចំនួន៥០០,០០០រៀល រីឯទូកអ៉ំបុរស៨ទូក ក្នុង១ទូកៗ ទទួលបានថវិកាចំនួន១,០០០,០០០រៀល
*ឧបត្ថម្ភកងកំលាំងប្រចាំការ ២១នាក់ ថវិកាសរុប ១,១០០,០០០រៀល
*ឧបត្ថម្ភក្រុមគ្រួពេទ្យប្រចាំកា ៥នាក់ ថវិកា៣០០,០០០រៀល
*ឧបត្ថម្ភក្រុមមន្រ្តីប្រចាំការនៅកន្លែងស្នាក់នៅទូកថវិកា ៨០០,០០០រៀលផងដែរ។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ រដ្ឋបាលស្រុកល្វាឯម បានបញ្ជូនទូកង ចំនួន១៨ទូក ទៅចូលរួមការប្រណាំងនៅរាជធានីភ្នំពេញ ក្នុងនោះទូកខ្នាតអន្តរជាតិចំនួន១០ទូក និងទូកអ៉ំបុរសចំនួន៨ទូក។