(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល បានរៀបចំបញ្ជូនក្រុមមន្ដ្រីបុគ្គលិកសុខាភិបាល ដើម្បីតំឡើងតង់សុខភាព ទៅតាមចំណុចនូវទីប្រជុំជនរបស់កីឡាករ និងប្រជាពលរដ្ឋយើង នៅពេលដែលដើរកំសាន្ដនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមរយៈកិច្ចសម្ភាសជិត៧នាទី លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងថាបន្តថា «ក្រសួងសុខាភិបាលបានរៀបចំក្រុមគ្រូពេទ្យបម្រើការ ចំនួន៦០៧នាក់/ថ្ងៃ និងរថយន្តគិលានុសង្រ្គោះ ប្រចាំការតាមគោលដៅ ចំនួន៦០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ២គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង»

ទន្ទឹមនឹងនេះក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២២គ្រឿងបន្ថែម ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕

ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសទាំងស្រុង របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដូចតទៅ៖