(សៀមរាប)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានរៀបចំចាប់ផ្ដើមពិធីព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែល នឹងប្រព្រឹត្តទៅនា ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអន្តរវិស័យចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត អាជ្ញាធរក្រុងស្រុក និងថ្នាក់ដឹកនាំក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រះាង្ឃ និងប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ រាប់ពាន់/ម៉ឺន អង្គ/នាក់។

ចំនួនទូកចូលរួមអុំ ថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប មាន៣១ទូក ទូកអុំស្ត្រីមាន ៥ទូក៕