(កណ្ដាល)៖ ក្រោមការចង្អុលបង្ហាញពីលោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចុះសំណេះសំណាល និងនាំយកអំណោយរួមទាំងថវិការបស់ប្រធាន ជូនក្រុមគ្រួសារទើបសម្រាលកូនរួច ចំនួន៤គ្រួសារ។

ក្រុមគ្រួសារទាំង៤ មានដូចជា៖ ឈ្មោះ សំ ស្រីមុំ, ឈ្មោះ ទេព សុភក្រ័, ឈ្មោះ សៅ ផល្លី និងឈ្មោះ សរ សាមឌី ។  គ្រួសារនីមួយៗទទួលបាន អង្ករ១បាវ ៥០ គីឡូក្រាម និងថវិកា ១០០,០០០រៀល សរុបចំនួន ១.០២០.០០០រៀល។

លោក ឡាក់ ម៉េងធី តាងនាមលោកប្រធាន បានសួរសុខទុក្ខដល់ក្រុមគ្រួសារទាំង៤ ព្រមទាំងផ្ដាំផ្ញើរឲ្យថែទាំសុខភាពឲ្យល្អ ទាំងម្ដាយទាំងកូន បើសិនមានអាការៈមិនស្រួល សូមរូតរះទៅមន្ទីរពេទ្យនៅជិតបំផុត និងសូមរស់នៅជាមួយនឹងការរក្សាអនាម័យល្អ ផឹកស្អាត ហូបស្អាត ជាដើម ៕