(កំពង់ចាម)៖ យ៉ាងហោចណាស់ មានភ្ញៀវទេសចណ៍មកកម្សាន្តជិត៦ម៉ឺននាក់ បានមកកម្សាន្តសប្បាយ នៅក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តកំពង់ចាម ។

បើតាមលោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ៥៦,១០៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៥៦,០០៩នាក់ និងភ្ញៀវបរទេសមានចំនួន ៩៥នាក់។

លោកប្រធានមន្ទីរឲ្យដឹងទៀតថា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗមានចំនួន ដូចជា៖

រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១៣,៦៥៨នាក់ គ្មានភ្ញៀវបរទេសទេ។

រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ២៩៩នាក់ គ្មានភ្ញៀវបរទេសទេ។

រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៩២១នាក់ គ្មានភ្ញៀវបរទេសទេ។

រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ៥៦នាក់ ភ្ញៀវបរទេសចំនួន ០៥នាក់។

រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ២៥៩នាក់ ភ្ញៀវបរទេស ១២នាក់។

រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៣៩៧នាក់ និងភ្ញៀវបរទេសចំនួន ១៥នាក់។

រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិមានចំនួន ១០៥នាក់ គ្មានភ្ញៀវបរទេសទេ។

ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិមានចំនួន ៣៩,១៣០នាក់ភ្ញៀវបរទេសចំនួន ៤៥នាក់។

ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិមានចំនួន ១,២៨២នាក់ និងភ្ញៀវបរទេសចំនួន ១៨នាក់៕