(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងភរិយា លោកស្រី ជា ផល្គុន បានឧបត្ថម្ភថវិកា ៤លាន ១០ម៉ឺនរៀល ជូនដល់កីឡាករទូកងជាជនមានពិការភាព​ចំនួន​៤១នាក់ ដោយក្នុង១នាក់ ទទួលបានថវិកា១០ម៉ឺនរៀល។

ថវិកាជាអំណោយរបស់លោករដ្ឋមន្ត្រី និងភរិយា ត្រូវបានលោក ម៉េត មករា រដ្ឋលេខាធិការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន យកទៅប្រគល់ជូនដល់កីឡាករទាំង៤១រូប។

កីឡាករទូកងជាជនមានពិការភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្ត្រី និងភរិយា ដែលតែងគិតគូរដល់ជនមានពិការភាព៕