(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤៖

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃ លើកទី៣២ នឹងធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ដ្រីនៃកម្ពុជា

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ខណៈសម្ដេចកំពុងអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ ឯនាយករដ្ឋមន្ដ្រី កំពុងជួបជាមួយនិស្សិត

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ទំនាក់ទំនងរវាងពុទ្ធិចក្រ និងអាណាចក្រ គឺបំពេញឲ្យគ្នាទៅវិញទៅមក

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គ្មានសាសនាណាមួយ ដែលបណ្ដោយឲ្យមនុស្សប្រព្រឹត្តអំពើខុសឆ្គងឡើយ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាដើម្បីឲ្យវិស័យព្រះពុទ្ធសាសនារីកចម្រើន

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល ទទួលផលប្រយោជន៍ពីសាសនាមកវិញ គឺការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើអំពើល្អ ដោយមិនមានអំពើហិង្សានានានៅក្នុងសង្គម

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា នៅពេលណាប្រជាពលរដ្ឋ មានសេចក្ដីសុខ មានការរីកចម្រើន ក្នុងជីវភាព ព្រះសង្ឃក៏មានចង្ហាន់ល្អ ខណៈពលរដ្ឋមានជីវភាពមិនល្អ ព្រោះសង្ឃក៏លំបាកដូចគ្នា

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា មិនមានសាសនាមួយ ទៅបៀតបៀនសាសនាមួយទៀតនោះទេ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ភាពងាយស្រួលនៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ គឺដោយសារជាតិសាសន៍ និងសាសនា

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ប្រទេសខ្លះនៅក្នុងតំបន់ មិនអាចយកសន្ដិភាពបាន ដោយសារមិនអាចរកឃើញនូវឫសគល់ ពិសេសការប្រតិបត្តិសាសនា

* សម្ដេចតេជោ ហ៊ុន សែន តែងប្រាប់ថ្នាក់ដឹកនាំបរទេស នៅពេលជួបសម្ដេចម្ដងៗថា នយោបាយឈ្នះឈ្នះមិនប្រាកដថា យកទៅអនុវត្តប្រទេសនោះកើតឡើយ ដោយសារបញ្ហាសាសនា

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ម្សិលមិញនេះ រដ្ឋសភាបានអនុម័តការនិរាករណ៍ច្បាប់ នៅតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មី អំពីមូលហេតុនៃការបោះបង់ចោលកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រយៈពេល២៥ឆ្នាំ នៅតំបន់ព្រំដែនអភិវឌ្ឍន៍បានយ៉ាងល្អប្រសើរ តែរាជរដ្ឋាភិបាលសម្រេចបោះបង់ចោល ដោយសារមិនចង់ឲ្យបញ្ហានេះក្លាយជាការបែកបាក់ជាតិ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា វៀតណាមមានប្រជាជន១០០លាននាក់ ក៏អាចក្លាយជាទីផ្សាររបស់កម្ពុជាមួយដែរ, ខណៈទំហំពាណិជ្ជកម្មមាន១០ពាន់លានដុល្លារ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងចំណោមទំហំពាណិជ្ជកម្មរវាងកម្ពុជា វៀតណាម កម្ពុជានាំចេញទៅវៀតណាមជាង៤ពាន់លានដុល្លារ ក្នុងនោះស្វាយចន្ទីច្រើនជាងគេ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមប្រឆាំងជ្រុលនិយម កំពុងបំផុសបញ្ហា កោះគុត ដែលអាចនាំឲ្យមានជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងអំពាវនាវឲ្យពលរដ្ឋនៅក្នុងស្រុកក្រោកប្រឆាំង ដើម្បីទាមទារ កោះគុត ត្រឡប់មកវិញ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេច និងសម្ដេច ទៀ បាញ់ ធ្លាប់ធ្វើដំណើរទៅកោះគុត នៅឆ្នាំ១៩៩០ ដោយជិះអូប័រ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា តំបន់កោះគុត ជាតំបន់ត្រួតស៉ីគ្នារវាងកម្ពុជា ថៃ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេច និងអតីតនាយករដ្ឋមន្ដ្រី ធ្លាប់បានជួបចរចារគ្នានៅផ្ទះសម្ដេចនាវិមានឯករាជ្យ ពាក់ព័ន្ធបញ្ហាខួងយកប្រេងនៅតំបន់ត្រួតស៉ីគ្នា

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រហូតមកដល់ពេលនេះរយៈពេល២៣ឆ្នាំ ហើយដែលជជែកគ្នាមិនទាន់ត្រូវរ៉ូវឡើយ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ថៃ កំពុងជជែកគ្នារឿងបញ្ហាកោះគុត ប៉ុន្ដែបែរជាក្រុមប្រឆាំងរុញឲ្យពលរដ្ឋបោះបោរទៅវិញ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា តើដល់ពេលឬនៅ ដែលត្រូវដាក់ក្រុមប្រឆាំងទៅក្នុងបញ្ជីក្រុមភេរវកម្ម?

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងឲ្យពលរដ្ឋពិចារណា លើការញុះញង់របស់ក្រុមប្រឆាំង ដែលតែងអុចអាល់ឲ្យកម្ពុជាប៉ះទង្កិច ដោយអាវុធជាមួយប្រទេសជិតខាង

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលមិនទាន់អស់លទ្ធផលចរចារទ្វេរភាគីជាមួយថៃនៅឡើយទេ លើបញ្ហាកោះគុត

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា មិនទាន់ដល់ដំណាក់កាលដែលកម្ពុជា ត្រូវយកបញ្ហាកោះគុត ទៅដោះស្រាយនៅតុលាការអន្ដរជាតិនោះទេ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា នៅលើភពផែនដីមិនមានអ្នកណាដឹកនាំប្រទេសយូរជាងសម្ដេចនោះទេ ៣៨ឆ្នាំ នៃការធ្វើជានាយករដ្ឋមន្ដ្រី និង៦ឆ្នាំ ធ្វើជារដ្ឋមន្ដ្រី និងឧបនាយករដ្ឋមន្ដ្រី។ គ្មានអ្នកណាដឹកនាំតាំងពីអត់បាយ តាំងពីមានសង្គ្រាម ធ្វើឲ្យមានសន្ដិភាព និងការអភិវឌ្ឍបែបនេះឡើយ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចអាចនៅជាមួយប្រជាពលរដ្ឋរយៈពេលដ៏លំបាក រហូតមកដល់ដំណាក់កាលធូរស្រាល ទោះបីពេលខ្លះមានបញ្ហាសេដ្ឋកិច្ច ដោយសារការឥទ្ធិពល

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កត្តាដែលធ្វើឲ្យប្រទេសមួយអភិវឌ្ឍន៍រីកចម្រើន ដោយសារទី១៖ ស្ថេរភាពផ្ទៃក្នុង និងទី២៖ ទំនាក់ទំនងជាមួយប្រទេសជិតខាងល្អ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គោលដៅធំ២ ក្រោយជោគជ័យលើនយោបាយឈ្នះឈ្នះ ទី១៖ ប្រែក្លាយតំបន់សមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ ខណៈបច្ចុប្បន្នបានសម្រេចជាង៩៥ភាគរយ (៥ភាគរយដីមិនទាន់បំផ្លាញគ្រាប់មីនអស់) និងទី២៖ ប្រែក្លាយខ្សែព្រំដែនទាំងអស់ ទៅជាមិត្តភាព សន្ដិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាម បានចំនួន៨៤ភាគរយរួចមកហើយ នៅសល់១៦ភាគរយទៀតកំពុងចរចារដើម្បីឈានទៅបោះបង្គោល។

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា-វៀតណាម-ឡាវ កំពុងសម្រុះសម្រួលគ្នាដើម្បីបោះបង្គោលព្រំដែនតូច ដើម្បីឲ្យប្រជាពលរដ្ឋងាយយល់ ងាយស្គាល់ដីខ្លួនឯង

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បើសិនប្រទេសកម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ច្បាស់ជាត្រូវបញ្ជូនកងទ័ពទៅកាន់ព្រំដែន ខណៈអ្នកនៅក្រោមត្រូវបញ្ជូនភស្ដុភារទៅព្រំដែន

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមជ្រុលនិយមនៅកម្ពុជា ជាក្រុមជ្រុលនិយមមិនធម្មតា គួរតែដាក់ចូលក្នុងច្បាប់ដាក់ទៅជាក្រុមភេរវកម្ម

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលកម្ពុជា ចរចារជាមួយរដ្ឋាភិបាលថៃ លើបញ្ហាកោះគុត

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមប្រឆាំងជ្រុលនិយមកម្ពុជា និងក្រុមជ្រុលនិយមថៃ បានចោទប្រកាន់សម្ដេច និងលោកថាក់ស៉ីន ជួបគ្នាដើម្បីចែកផលប្រយោជន៍, នេះជារឿងហួសហេតុបំផុត។

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងឋានៈសម្ដេចជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា អ្វីដែលសម្ដេចកំពុងថ្លែងពាក់ព័ន្ធបញ្ហាប្រទេសជាតិ មិនមែនក្នុងនាមជាព្រះរាជតំណាងព្រះមហាក្សត្រឡើយ

* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋរក្សភាពស្ងប់ស្ងាត់លើបញ្ហាកោះគុត

* សម្ដេចតេជោ ហ៊ុន សែន អំពាវនាវទៅកាន់កងទ័ព កុំចល័តឲ្យសោះពាក់ព័ន្ធបញ្ហានៅតំបន់កោះគុត

* សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការចោទប្រកាន់ថា សម្ដេច និងលោកថាក់ស៉ីន ចែកផលប្រយោជន៍ប្រេងនៅក្រោមបាតសមុទ្រ នៅតំបន់កោះគុត ជារឿងដ៏អាក្រក់បំផុត

* សម្ដេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ នៅពេលសម្ដេចព្រះសង្ឃុរាជ បានសោយទិវង្គត់ទៅហើយ តែមិនទាន់មានការតែងតាំងថ្មី

* សម្ដេចតេជោ ហ៊ុន សែន ទម្លាយថា សម្ដេចទួលថ្វាយព្រះមហាក្សត្រ ដើម្បីពន្យាពេលនៃការតែងតាំង សម្ដេចព្រះសង្ឃរាជ

* សម្ដេចតេជោ ហ៊ុន សែន ស្នើក្រសួងធម្មការ និងសាសនា ក៏ដូចជាពិធីការរៀបចំឡើងវិញ នូវអាសនៈក្រមសង្ឃ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អាសនៈក្រមសង្ឃ ដែលកំពុងរៀបចំអត់ត្រូវទាល់តែសោះ ដោយសាររៀបចំតាមគោរមងារ មិនរៀបចំតាមតួនាទី

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចធ្លាប់អង្គុយក្រោយ កូន ដោយសារតែពេលនោះ សម្ដេចមិនមានតួនាទីជានាយករដ្ឋមន្ដ្រី ដូច្នេះការរៀបចំត្រូវធ្វើឡើងទៅតាមតួនាទី មិនមែនគោរមងារឡើយ

* សម្ដេចតេជោ ហ៊ុន សែន ស្នើក្រសួងធម្មការ និងសាសនា ធ្វើការជាមួយព្រះសង្ឃ អាជ្ញាធរ រឿងទីអារាមដែលសម្បូរទៅដោយចេតីយ៍ ខណៈនៅពេលខាងអត់មានកន្លែងធ្វើចេតីយ៍ ដូច្នេះអាចជីវដីទុកដើម្បីងាយស្រួលឲ្យពុទ្ធបរិស័ព្ទធ្វើចេតីយ៍។

* សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួង ព្រះសង្ឃ និងអាជ្ញាធរ ជីវដីទុកដើម្បីសម្រាប់ពលរដ្ឋធ្វើចេតីយ៍ ដោយសារឃើញពីភាពចង្អៀតណែននៅតាមវត្តអារាម

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋត្រូវការអាចារ្យ ខណៈអ្នកដែលមានបទពិសោធន៍កាន់តែចាស់ទៅៗ ដូច្នេះត្រូវបន្ដលើការងារបណ្ដុះបណ្ដាលអាចារ្យ

* សម្ដេចតេជោ ហ៊ុន សែន ស្នើតាមវត្តអារាមបណ្ដុះបណ្ដាលអាចារ្យ ដែលមានស្រាប់នៅក្នុងវត្តនោះ សូមកុំរង់ចាំតែការបណ្ដុះបណ្ដាលពីក្រសួងធម្មការ និងសាសនា

* សម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ថា រហូតមកដល់ពេលនេះ នៅតែមានការវែកញែកគ្នារឿងដាក់កូនកម្លោះ នៅខាងឆ្វេង ឬនៅខាងស្ដាំ

* សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើអាចារ្យស្ដាប់នូវការសម្រេចចិត្តរបស់មេបា រឿងដាក់កូនកម្លោះនៅខាងឆ្វេង ឬនៅខាងស្ដាំ សូមកុំតវ៉ាប្រឆាំងជាមួយម្ចាស់ដើមការ

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បើមិនចេះការងារតូចតាចទេ សូមកុំចង់ធ្វើការងារធំ

* សម្ដេចតេជោ ហ៊ុន សែន បិណ្ឌបាត្រព្រះសង្ឃ សូមកុំច្រណែនគ្នា

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បើពុទ្ធបរិស័ទចូលរួមព្រះអង្គច័ន្ទមុន្នី គួរតែជួយត្រេកអរ សូមកុំច្រណែនគ្នាជាមួយព្រះសង្ឃ

* សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការពេញចិត្តចំពោះព្រះសង្ឃ ដែលតែងចេញមកបកស្រាយពីបញ្ហាផ្សេងៗ, សម្ដេចបិណ្ឌបាត្រ ព្រះតេជគុណ ហាក់ សៀងហៃ ជួយបង្រៀនផ្នែកអក្សរសាស្ដ្របន្ថែមទៀត

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចថ្លែងសារនៅថ្ងៃនេះ ក្នុងន័យស្នើ មិនមែនបញ្ជាឡើយ ពោលទាល់តែនាយករដ្ឋមន្ដ្រីទើបមានសិទ្ធិបញ្ជា៕