(ហ្វីលីពីន)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចូលរួមពិធីបើក កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25TH ACAMM) និង កិច្ចប្រជុំនាយទាហានរង នៃប្រទេសសមាជិកអាស៊ាន លើកទី១២ (12TH ASMAM) នៅទីក្រុង CLARK សាធារណរដ្ឋហ្វីលីពីន។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក EDUARDO AÑO ទីប្រឹក្សាសន្តិសុខជាតិ នៃរដ្ឋាភិបាលហ្វីលីពីន និងមានការចូលរួមពីសំណាក់មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ានទាំង១០ប្រទេសផងដែរ។
កិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសមាជិកអាស៊ាន លើកទី២៥ (25TH ACAMM) និងកិច្ចប្រជុំនាយទាហានរង នៃប្រទេសសមាជិកអាស៊ាន លើកទី១២ (12TH ASMAM) ប្រព្រឹត្តទៅក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ និងមិត្តភាព ឆ្ពោះទៅរកស្ថិរភាពក្នុងតំបន់» (STRENGTHENING PARTNERSHIP AND CAMARADERIE TOWARD REGIONAL STABILITY)៕