(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ផែនការងារអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំលើការងារ ដើម្បីអនុវត្តផែនការលេខ ០០៣ ផ.ក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ការចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាព ជនបរទេសអន្តោប្រវេសន៍, ការចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យស្នាក់នៅរបស់ជនបរទេស តាមប្រព័ន្ធ FPCS និងត្រួតពិនិត្យការលួចឆ្លងដែន ចូលសា្នក់នៅដោយខុសច្បាប់របស់ជនបរទេស។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍, លោកឧត្តមសេនីយ័ទោ សរ សំណាង ស្នងការរង ទទួលដឹកនាំការងារការិយាល័យគ្រប់គ្រងជនបរទេស, លោកឧត្តមសេនីយ៍ទោ ចាន់ គ្រឹស្នា ស្នងការរង ទទួលដឹកនាំការងារការិយាល័យសើបអង្កេតនិងអនុវត្តនីតិវិធី, លោវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី, លោកវរសេនីយ៍ឯក អ៊ា ភក្តី នាយការិយាល័យគ្រប់គ្រងជនបរទេ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕