(ភ្នំពេញ)៖ យោងតាមសេចក្តីជូន២ដាច់ដោយឡែកពីគ្នា អាជ្ញាធរខណ្ឌច្បារអំពៅ បានចេញសេចក្ដីជូនដំណឹងដល់ប្រពលរដ្ឋជាអ្នកប្រកបរបរលក់ដូរលើចិញ្ចើមផ្លូវ សូមបញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈ ដាក់តាំងលក់ទំនិញ គ្រប់ប្រភេទ ចាប់ពៅថ្ងៃចេញសេចក្តីជូនដំណឹងនេះ។

ជាមួយគ្នានេះ អាជ្ញាធរខណ្ឌបានទុករយៈពេល៣ថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានយកចិញ្ចើមផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានមុនីវង្ស រហូតដល់មាត់ទន្លេតំបន់ច្រាំងបាក់ និងតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់ធនាគារ ABA ក្នុងភូមិសាស្រ្ដ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ផុតរយៈពេល ៣ថ្ងៃ រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយរើទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើចិញ្ចើមផ្លូវ បណ្តាអោយបែកបាក់ ឬខូចខាត អាជ្ញាធរខណ្ឌ មិនទទួលខុសត្រូវនោះឡើយ៕