(សៀមរាប)៖ នៅព្រឹក​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ រដ្ឋបាលខេត្តសៀមរាប បានបើកវេទិកា ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០​» ដោយមានការអញ្ជេីញចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរជាតិអប្សរា លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រធាន ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់។

ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការនេះ មានគោលបំណងពិគ្រោះយោបល់ រវាង រាជរដ្ឋាភិបាល ដែលមានក្រសួង ស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម សម្រាប់ធ្វើការកំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្ត ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕