(បាត់ដំបង)៖ លោក លឹម រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ តំណាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ ចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងនាំយកថវិកា សម្ភារ និង ព្រមទាំងឱសថមួយចំនួនជូនដល់ប្រជាពលរដ្ឋនៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក លឹម រតនៈ បានចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ១០នាក់ និងសិស្សានុសិស្សចំនួន៣៤០នាក់ ក្នុងសាលាបឋមសិក្សាក្រាំងស្វាត ដោយលោកគ្រូ អ្នកគ្រូម្នាក់ៗ គឺទទួលបានក្រមា១ សារ៉ុង១ វីតាមីនC (បារាំង) ១ទីប និងថវិកា១០,០០០រៀល និង សិស្សានុសិស្សម្នាក់ៗ ទទួលបានសម្ភារៈសិក្សា១កញ្ចប់ មាន សៀវភៅសរសេរចំនួន៣ក្បាល និងប៊ិចចំនួន៣ដេីម។

ជាមួយគ្នានេះ លោក លឹម រតនៈ បានរៀបចំកម្មវិធីវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដោយមានសមាសភាពថ្នាក់ដឹកនាំចូលរួម តំណាងគណៈរដ្ឋបាលស្រុក កងរាជអាវុធហត្ថស្រុក មេឃុំឆ្នាល់មាន់ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ គណៈភូមិទាំង៧ និងប្រជាពលរដ្ឋទូទាំងឃុំចំនួន២០០នាក់ ស្រី៨៧នាក់។

ថ្លែងក្នុងឱកាសនោះ លោកបាននាំការផ្តាំផ្ញេីរសួរសុខទុក្ខ និងយកថវិកា ព្រមទាំងឱសថ ព្រមទាំងសម្ភារមួយចំនួនដែលជាអំណោយរបស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនក្នុងម្នាក់ៗទទួលបានថវិកា១០,០០០រៀល និងថ្នាំទេព្យ១កញ្ចប់ សម្រាប់ចំនួន២០០នាក់ ប្រជាការពារភូមិ៥នាក់ ថវិកា១០,០០០រៀល និងថ្នាំទេព្យ១កញ្ចប់ ក្នុងម្នាក់ៗ រដ្ឋបាលឃុំ៦នាក់ ថវិកា ២០,០០០រៀល និងថ្នាំទេព្យ១កញ្ចប់ក្នុង១ម្នាក់ៗ។

ដោយឡែកប្រជាពលរដ្ឋ មកពីភូមិក្រាំងស្វាត ទទួលបានក្រមា១ សារ៉ុង១ ក្នុងម្នាក់ៗបន្ថែម និងបានជូនបច្ច័យដល់គណៈកម្មការវត្តបរមវេសនារាម ចំនួន២០០,០០០រៀល ចូលរួមរំលែកទុក្ខពិធីបុណ្យសពឈ្មោះ ចាប ហឿយ ដែលបានទទួលមរណភាពដោយសារជំងឺ ស្ថិតនៅក្នុងភូមិឆ្នាល់មាន់ ដោយបានឧបត្ថមបច្ច័យចំនួន៣២០,០០០រៀល និងអង្ករ១ការ៉ុង ស្មេី៥០គីឡូក្រាម។

លោកក៏បានបន្តចុះសួរសុខទុក្ខ លោក នង នឿន មេឃុំឆ្នាល់មាន់ ដោយគាត់កំពុងតែសម្រាកព្យាបាលជំងឺគ្រុនឈាមនៅគ្លីនិចឯកជន ដោយបាននាំការផ្តាំផ្ញេីរសួរសុខទុក្ខ និងយកថវិកា របស់លោកទេសរដ្ឋមន្ត្រីប្រធាន ជូនដល់គាត់ចំនួន ២០០,០០០រៀលផងដែរ៕