(ព្រះវិហារ)៖ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែន និងប្រកាសសមាសភាពគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែនខេត្តព្រះវិហារ។
នៅក្នុងវគ្គហ្វឹកហ្វឺនេះ ក៏មានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន, ឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាន កណ្តាលនគរបាលព្រំដែន, ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន, ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, លោកមេបញ្ជាការរង សមាជិក គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤, លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តព្រះវិហារ និងតំណាងស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកស្នងការរងទទួលផែនការងារព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងមេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក ប្រចាំទិសភូមិភាគទី៤ គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹកនគរបាលជាតិ សិក្ខាកាមសរុបចំនួន២០០នាក់ មកពីតាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែនគោក។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ នាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់សិក្ខាកាម និងកម្លាំងទាំងអស់ ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសភូមិភាគទី៤។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះជំនាញដែលទើបទទួលបាននាពេលនេះ ទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីចូលរួមបង្រ្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន៕