(សៀមរាប)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA) រួមជាមួយសមាជិកក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូន សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាវត្តកំពង់ភ្លុក ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អំណោយទាំងនោះ រួមមាន៖ ថវិកា, គ្រឿងឧបភោគបរិភោគ, សម្ភារប្រើប្រាស់ក្នុងការងាររដ្ឋបាល និងសម្ភារសិក្សាជាច្រើនមុខទៀត។
កញ្ចប់ជំនួយសប្បុរសធម៍នេះ គឺជំនួយដ៏មានតម្លៃក្នុងការឧបត្ថម្ភដល់សិស្សានុសិស្ស ទ្រទ្រង់ការបង្ហាត់បង្រៀន ព្រមទាំងជួយឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូនៅក្នុងសាលា បានមួយកំរិតផងដែរ។
សប្បុរសជនដែលបានចូលរួមបន្ថែមមាន៖
* លោក ហេង វ៉ាពុទ្ធិរាជ
* លោក ទេព បូវីន
* កញ្ញាវេង នុជម៉ានយ៉ាន
* លោក ម៉ុល គុណពិសិដ្ឋ
* លោក លឹម តារា
* លោក Ung Vengtech
* លោក Tep Janchumnit
* លោក Tep Senyurik
* អ្នកស្រី Sophy San and Michael Lun with family (USA)
* លោក Chamroeun Sun and Chanda Hy and family (USA)
* លោក Bumping Ly and Kim Kim Sour with family (USA)
* លោក Dominic Chea and Phalla Eang (USA)
* លោក Menghong Eang and Chhoeung Sreyoun and family (USA)
* លោក Vanna San and Moniroth Theara and family (USA)
* លោក Sothera Svay and Leaksmy Loek and family (USA)
* លោក Sokhan Sok and Kea Yang and family (USA) និងសប្បុរសជនដទៃទៀត។
ក្នុងឱកាសនោះ លោកនាយកសាលា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះចិត្តសប្បុរសរបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន រួមជាមួយសមាជិកក្រុម (RARA) ដែលបាននាំយកអំណោយ និងសម្ភារចាំបាច់ជាច្រើនមុខឧបត្ថម្ភដល់ សាលាបឋមសិក្សាវត្តកំពង់ភ្លុក នាពេលនេះ៕