(មេនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក Manchester City បានរងបរាជ័យជាលើកដំបូងក្នុងផ្ទះ ក្នុងចំណោមការចាញ់ ៥លើកចុងក្រោយ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Tottenham Hotspur ដល់ទៅ ៤ទល់នឹង០ នៅរាត្រីថ្ងៃសៅរ៍ ទី២៣ ក្នុងលីគ Premier League។
ក្នុងប្រកួតនៅកីឡដ្ឋាន Eithad នោះដែរ James Maddison គឺជាតារាសំខាន់សម្រាប់មាន់ខ្នាយមាស ដែលរកបាន ២គ្រាប់ផងដែរ គម្រប់បាន ៥គ្រាប់ក្នុងលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០២៤-២០២៥ ក្នុងការផ្តល់មេរៀនឈឺចាប់បំផុតពីការបរាជ័យ ៥ប្រកួតជាប់ៗគ្នាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ២០០៦ មក។
បន្ថែមលើនេះ Spurs ក៏បានបញ្ចប់កំណត់ត្រាលេងមិនចាញ់ក្នុងផ្ទះចំនួន ៥២ប្រកួតក្នុងលីគត្រឹមសប្តាហ៍ទី១២ ជើងទី១ រដូវកាលនេះថែមទៀតផង និងគម្រប់ការចាញ់លើកទី៣ ក្នុងលីគជាប់ៗគ្នា ក្រោយពេលបរាជ័យក្នុងផ្ទះ AFC Bournemouth និង Brighton រួចមក។
City ក៏ធ្លាប់បរាជ័យក្នុងផ្ទះច្រើនគ្រាប់ផងដែរតាំងពីឆ្នាំ២០០៣ ក្រោមថ្វីជើងរបស់ក្រុមស្ថិតនៅភាគខាងជើងទីក្រុង London ដូចទៅនឹង Spurs ផងដែរ គឺកាំភ្លើងធំ Arsenal ដោយលទ្ធផល ៥ទល់នឹង១៕