(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានថ្លែងរម្លឹកនៅពេលដែលកម្ពុជាមិនទាន់ចេញផុតពីសម័យសង្ក្រាម ដោយបានរម្លឹកពីការចាគចេញរបស់ក្រុមអ៊ុនតាក់ក្រោយពីបានចាយលុយអស់ជាង ២ពាន់លានដុល្លារ ហើយបានធ្វើឱ្យកម្ពុជាជាប់ផុងក្នុងនៅសង្គ្រាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅក្នុងពិធីបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា ជាមួយនឹងលទ្ធផលជាវិជ្ជមានជាច្រើន ដែលសម្រេចបានដោយអ៊ុនតាក់នោះ, អ៊ុនតាក់បានចាគចេញដោយមិនបានសម្រេចបេសកកម្មរបស់ខ្លួនទាំងស្រុងនោះទេ ថ្វីដ្បិតតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្តី ខ្មែរក្រហមមិនបានគោរពនោះឡើយ ហើយអង្គការសហប្រជាតិក៏បរាជ័យនៅក្នុងការបង្ខំឱ្យខ្មែរក្រហមទម្លាក់អាវុធ និងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនោះដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សន្តិភាពពេញលេញដែលជាគោលដៅចម្បងបំផុតនៃកិច្ចព្រមព្រៀងមិនបានសម្រេចនោះឡើយ ទោះប្បីនៅក្រោយការបោះឆ្នោត ការបង្កើតរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៣ រួចរាល់ហើយក្តី សង្គ្រាមស៊ីវិលនៅតែបន្ត នៅក្នុងស្ថានភាពដែលកម្ពុជាមានតំបន់ត្រួតត្រាផ្សេងគ្នា រវាងភាគីរាជរដ្ឋាភិបាល និងខ្មែរក្រហម។
ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ចំណុចនេះខ្ញុំសូមគូសបញ្ជាក់ថា បន្ទាប់ពីការចាយប្រាក់អស់ ២ពាន់លានដុល្លារ អ៊ុនតាក់បានចាគចេញពីកម្ពុជា ហើយទុកឱ្យកម្ពុជាជាប់ផុងនៅក្នុងសង្គ្រាមនៅឡើយ។ ប៉ុន្តែដូចដែលសម្លាញ់របស់ខ្ញុំម្នាក់ឈ្មោះ គូណូ មកពីជប៉ុន ដែលជាតួអង្គម្នាក់ដែលនៅសេសសល់ បានសរសេរក្នុងសៀវភៅរបស់ខ្លួន ក្នុងអារម្ភកថា ថា «បរាជ័យដូចកូនកំព្រា ជោគជ័យមានឱពុកច្រើន» វាពិតជាត្រឹមត្រូវណាស់ ដែលពេលណាដែលបរាជ័យគឺគេទុករឿងឱ្យស្ងាត់ស្ងៀម ប៉ុន្តែពេលដែលជោគជ័យគេចេញមកដណ្តើមស្នាដៃ ពេលនោះសូម្បីតែតួនាទីគន្លឹះរបស់សម្តេចព្រះនរោត្តម សីហនុ ក៏ត្រូវបានគេបំភ្លេចដែរ មិនដឹងជាគ្រូ ២៣តុលា ចេញមកពីណានោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនោះប្រទេសមួយចំនួនមិនទាន់រួចផុតក្នុងពេលចុះហត្ថលេខាជាមួយគ្នានោះទេ ហើយអង្គការសហប្រជាជាតិនៅជាប់ផុតនៅឡើយ ប៉ុន្តែនៅកម្ពុជា អង្គការសហប្រជាជាតិបានដកខ្លួនចេញ, អង្គការសហប្រជាតិគួរតែត្រូវដឹងគុណរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិកម្ពុជា ប្រសិនបើគ្មានព្រះអង្គទេ មកដល់ម៉ោងនេះប្រហែលជាអង្គការសហប្រជាជាតិ នៅជាប់ផុងនៅឡើយ, ប៉ុន្តែតួនាទីរបស់សម្តេចព្រះនរោត្តម សីហនុ ត្រូវបានគោរពដោយគណបក្សនយោបាយនានា ដែលមានអាសនៈក្នុងសភាធម្មនុញនៅពេលនោះ ទើបយើងបង្កើតបាននូវស្ថានភាពដ៏ល្អប្រសើរ និងការចាគចេញរបស់អង្គការសហប្រជាជាតិ ចេញពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅពេលនោះសង្គ្រាមមិនទាន់បានបញ្ចប់ តាមរយៈរបបអ៊ុនតាក់ ចាគចេញនោះទេ គឺបានបង្កើតឱ្យមានសង្គ្រាមផ្ទៃក្នុង និងនៅតាមព្រំដែនមួយចំនួន ដែលត្រង់ចំណុចនោះ សម្តេចក៏បានផ្តូចផ្តើមឱ្យមាននយោបាយឈ្នះឈ្នះ និងការចរចាររវាងខ្មែរ និងខ្មែរ នៅឆ្នាំ១៩៩៦ ដើម្បីបង្រួបបង្រួម និងបញ្ជូលភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាលដែលនោះគឺជាលើកតំបូងនៅក្នុងប្រវត្តិសាស្ត្រ ដោយនយោបាយនេះបានបញ្ចប់សង្គ្រាមស៊ីវិញជិត ៣ទស្សវត្សរ៍ដោយជោគជ័យ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់៕