(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងលោក អាមេដ ប៊ីន ម៉ូហាមេត អាល់ចាវ៉ាន់ (Ahmed Bin Mohamed Aljarwan) ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
សម័យប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការជំរុញនិម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន៖ សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល»៕