(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការអនុវត្តគោលនយោបាយឈ្នះឈ្នះ មិនត្រឹមតែបញ្ចប់នូវជម្លោះ ដែលបានអូសបន្លាយជាច្រើនទសវត្សនោះទេ ប៉ុន្តែគោលនយោបាយនេះបានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ។
ក្នុងពិធីបើកជាផ្លូវការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មូលដ្ឋានគ្រឹះនយោបាយឈ្នះឈ្នះ តាមរយៈការអនុវត្តប្រកបដោយភាពជាក់ស្តែងនិយម ដែលចាប់ផ្តើមពីការសន្ទនា, ការស្រុះស្រួលគ្នា និងការលើកកម្ពស់បរិយាប័ន្ន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ មិនត្រឹមតែបញ្ចប់នូវជម្លោះដែលបានកើតឡើងនៅច្រើនទស្សវតន៍នោះទេ ប៉ុន្តែបានផ្ដល់នូវមូលដ្ឋានសម្រាប់ការផ្សះផ្សារជាតិ និងសេដ្ឋកិច្ចយូរអង្វែងមកដល់សព្វថ្ងៃនេះ។ ដោយមានការអនុវត្តប្រកបដោយភាពជាក់ស្ដែងនិយម ដោយចាប់ផ្ដើមពីការសន្ទនា ការស្រុះស្រួលគ្នា ហើយនឹងការលើកកម្ពស់បរិយាបន្ន»។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមទៀតថា សន្តិភាព គឺជាគន្លឺះនៃគ្រប់បែបយ៉ាងបើគ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍ គ្មានការីកចម្រើន និងគ្មានអនាគតទេ។ គ្មានសន្តិភាព គ្មានសិទ្ធមនុស្ស និងគ្មានការអភិវឌ្ឍន៍ដូច្នេះទេ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, បទពិសោធន៍កម្ពុជា ក្នុងដំណើរការឆ្ពោះទៅរកសន្តិភាព បានអភិវឌ្ឍន៍តាមរបៀបដោយមិនអាចនឹកស្មានដល់ អាស្រ័យដោយមានគោលនយោបាយឈ្នះឈ្នះ ប្រកបដោយទស្សនៈវែងឆ្ងាយក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
សន្តិភាពគឺជាគន្លឺះនៃគ្រប់បែបយ៉ាង បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍ គ្មានការីកចម្រើន និងគ្មានអនាគតទេ ។ គ្មានសន្តិភាព គ្មានសិទ្ធមនុស្ស និងគ្មានការអភិវឌ្ឍន៍ ដូច្នេះទេ។ បទពិសោធន៍នៃកម្ពុជាក្នុងដំណើរការឆ្ពោះទៅរកសន្តិភាព បានអភិវឌ្ឍន៍តាមរបៀបដោយមិនអាចនឹកស្មានដល់ អាស្រ័យដោយមានគោលនយោបាយឈ្នះឈ្នះ ប្រកបដោយទស្សនៈវែងឆ្ងាយក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាជាតិ និងស្ថាប័នទាំងអស់ ចូលរួមជំរុញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើឲ្យពិភពលោករបស់យើងមានសុវត្ថិភាព និង មានវិបុលភាពភាព សម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕