(ភ្នំពេញ)៖ គម្រោង «សុវត្ថិភាព និងសិទ្ធិកុមារតាមប្រព័ន្ធអនឡាញ» ហៅកាត់ថា ស្រ្កូល «SCROL» ដែលគាំទ្រថវិកាដោយ ក្រុមហ៊ុនឆ្នោតហូឡង់Dutch Postcode Lottery-NPL តាមរយៈអង្គការ TdH NL ប្រចាំនៅកម្ពុជា ដែលអនុវត្តគម្រោងដោយ អង្គការ AusCam Freedom Project ជាដៃគូរគាំទ្រក្រុមយុវតី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកយុទ្ធនាការស្តីពី «អំពើហិង្សាផ្អែកលើយេនឌ័រតាមប្រព័ន្ធអនឡាញ និងសុវត្ថិភាពតាម ប្រព័ន្ធអនឡាញសម្រាប់អ្នកទាំងអស់គ្នា» ដើម្បីបើកយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងកុមារ។

យុទ្ធការនេះ ដោយមានកុមារា និងកុមារី ចូលរួមសរុបចំនួនសរុបប្រហែល២០០នាក់ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

តាមរយៈចាក់បញ្ចាំងវីដេអូរគំនូជីវចល និងការគូររូបដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាព និងសិទ្ធិរបស់កុមារគ្រប់រូបនៅតាមប្រព័ន្ធអនឡាញ លើកកម្ពស់ការយល់ដឹងបន្ថែម និងការយកចិត្ត ទុកដាក់បន្ថែមចំពោះអំពើហិង្សាលើស្រ្តី និងកុមារនៅតាមប្រព័ន្ធឡាញ និង លើកទឹកចិត្តអោយកុមារ និងយុវជនចូលរួមយកចិត្តទុកដាក់បន្ថែមពីបញ្ហាសុវត្ថិភាពនៅតាមប្រព័ន្ធអនឡាញ៕