(សៀមរាប)៖ គណៈប្រតិភូនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អញ្ជើញចូលរួមពិធីជប់លៀង នៅបរិវេណប្រាសាទបាយ័ន ដោយមានការទទួលស្វាគមន៍ពីសំណាក់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។