(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាប្រធានសភាអន្តរជាតិសម្រាប់ការអត់ឱននិងសន្តិភាព (IPTP) បានធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងការអត់ឱន» ដោយមានការចូលរួមពីប្រតិភូចំនួន ២៧៥រូប មកពី ៥៣ប្រទេស។

ថ្នាក់ដឹកនាំសំខាន់ៗមកពី សភា រដ្ឋាភិបាល និងគណៈប្រតិភូអន្តរជាតិ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱននិងសន្តិភាព (GCTP) ឯកឧត្តម សួស យ៉ារ៉ា ប្រធាន IPTP និងជា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងគណៈប្រតិភូកិត្តិយសដែលជាប្រធានសភា និងអតីតប្រធានសភា សមាជិកសភា ប្រមុខ រដ្ឋាភិបាល សមាជិករដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការក្នុងតំបន់និងអន្តរជាតិមកពីជុំវិញពិភពលោក។

ខាងក្រោមនេះជា លទ្ធផលនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱននិងសន្តិភាព (IPTP) ថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៖