(ខេត្តកំពង់ធំ)៖ ឧកញ៉ា ហង់ សុគន្ធ ប្រធានសាខាសម្ព័ន្ធដល់សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ទីផ្សារឌីជីថល» ដល់សហគ្រាសធុនតូច និងមធ្យមដែលមានរយៈពេលពីរថ្ងៃគឺ ថ្ងៃទី ២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង៤:០០ ល្ងាច នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ ។

វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ  Skills Development Fund (SDF) និងរៀបចំដោយ FASMEC ព្រមជាមួយ  Mekong Inclusive Ventures(MIV) ដើម្បីបណ្ដុះបណ្ដាលជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ចំនួន២៥នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ ក្រោមអធិបតីភាព ឧកញ៉ា ហង់ សុគន្ធ លោកអនុប្រធានមន្ទីរ និងអ្នកគ្រូបង្គោលផងដែរ។